ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជំរុញធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ របស់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប៖ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំរុញធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ របស់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ គោលបំណងនៃកិច្ចប្រជុំ៖ ១).ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ,
២).ពិភាក្សាអំពីបញ្ហាប្រឈមកន្លងមក ដែលអង្គភាពបានជួបប្រទះក្នុងការធ្វើប័ណ្ណកម្មសិទ្ធិ ដែលអង្គប្រជុំនឹងធ្វើការបូកសរុប និងដាក់ចេញជាវិធានការដោះស្រាយឱ្យបានឆាប់។ ក្នុងឱកាសនោះដែរ ប្រធានអង្គប្រជុំបានណែនាំឱ្យគ្រប់អង្គភាពទាំងអស់៖
១).យកចិត្តទុកដាក់បន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីរបស់រដ្ឋដែលខ្លួនកំពុងកាន់កាប់ប្រើប្រាស់, ២). យកចិត្តទុកដាក់លើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពខ្លួន ឱ្យស្របតាមបទ
២). យកចិត្តទុកដាក់លើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពខ្លួន ឱ្យស្របតាមបទ
ដ្ឋានគតិយុត្តជាធរមាន ជៀសវាងការទទួលរងទោសទណ្ឌ ដែលមានចែងក្នុង ច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ,
៣).ស្នើអង្គភាពដែលមានទំហំដីក្នុងប័ណ្ណកម្មសិទ្ធិមានការកើនឡើងធៀបនឹងទំហំក្នុងបញ្ជីសារពើភណ្ឌ សូមលើកសំណើកែសម្រួលទិន្នន័យក្នុងបញ្ជីសារពើភណ្ឌ ស្របតាមនីតិវិធីជាធរមាន, ៤). ស្នើអង្គភាពដែលមានទំហំដីក្នុងប័ណ្ណកម្មសិទ្ធិមានការថយចុះធៀបនឹងទំហំក្នុងបញ្ជីសារពើភណ្ឌ សូមលើកសំណើដោយបញ្ជាក់ពីមូលហេតុជាក់លាក់ដែលនាំឱ្យថយចុះទំហំដី ដើម្បីគណៈកម្មការអន្ដរក្រសួងពិនិត្យ និងវាយតម្លៃ ស្របតាមនីតិវិធីជាធរមាន។
កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួចពី មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តកែប សរុបចំនួន ៧៥ រូប។

ព័ត៌មានទាក់ទង